កន្លែងស្នាក់ជាបញ្ហាដែលអ្នកបារម្ភខ្លាំងបំផុតបើអ្នកមានផែនការចង់ទៅរស់នៅក្នុងទីក្រុងថ្មី។
តើវិបសាយណាដែលអ្នកអាចស្វែងរកជួលផ្ទះបានច្រើនជាងគេ? ឬបើអ្នកចង់ស្វែងរកជំនួយពីភ្នាក់ងារអចលនៈទ្រព្យ តើភ្នាក់ងារណាមួយដែលអ្នកស្វែងរក?
ថ្ងៃនេះយើងខ្ញុំសូមធ្វើការណែនាំនូវវិបសាយសម្រាប់ជួលផ្ទះ និងភ្នាក់ងារអចលនៈទ្រព្យល្បីជាងគេមួយចំនួននៅក្នុងប្រទេសកម្ពុជា។ សង្ឃឹមថាព័ត៌មានទាំងអស់នេះជួយដល់អ្នកស្វែងរកកន្លែងស្នាក់នៅមានតម្លៃសមរម្យ។
១. វិបសាយសម្រាប់ជួលផ្ទះ
តាមរយៈការប្រើប្រាស់វិបសាយសម្រាប់ជួលផ្ទះនៅក្នុងប្រទេសកម្ពុជា យើងអាចធ្វើការប្រៀបធៀបទីតាំង តម្លៃ និងសម្ភារៈនៅក្នុងផ្ទះដើម្បីស្វែងយល់បន្ថែមទៅលើទីផ្សារនៃការជួលផ្ទះក្នុងតំបន់ អនុញ្ញាតិឲ្យយើងធ្វើការសម្រេចចិត្តបានល្អសម្រាប់ការជួលកន្លែងស្នាក់នៅ។
នៅទីនេះយើងខ្ញុំសូមណែនាំនូវវិបសាយសម្រាប់ជួលផ្ទះមួយចំនួនមានអ្នកទស្សនាច្រើនក្នុងប្រទេសកម្ពុជា។
a. realestate.com.kh
b. Rentpackage
វេទិការគ្រប់គ្រងការជួលផ្ទះលើបណ្តាញសម្រាប់ប្រកាសខ្លីៗឥតគិតថ្លៃ។ចំនួននៃការចុះបញ្ជីគ្មានដែនកំណត់។ បំពេញព័ត៌មានសំខាន់ៗយ៉ាងឆាប់រហ័ស។ បង្ហោះរូបភាព។ ជាមួយការផ្សាយពាណិជ្ជកម្មវីដេអូតាមយូធូប។ ការមើលទ្រព្យសម្បត្តិតាមអ៊ិនធរណេតដ៏ងាយស្រួលបញ្ឈប់ការខ្ជះខ្ជាយពេលវេលារបស់អ្នកជុំវិញការបង្ហាញអចលនទ្រព្យ។
c. ips-cambodia

២. ភ្នាក់ងារអចលនទ្រព្យ
ស្វែងរកកន្លែងសម្រាប់ជួលផ្ទាល់តាមរយៈភ្នាក់ងារអចលនៈទ្រព្យគឺជាវិធីសាស្ត្រងាយស្រួលបំផុត។ តាមរយៈការយល់ដឹងពីទីផ្សារនៃការជួលក្នុងតំបន់ ពួកគេអាចស្វែងរកកន្លែងតាមតម្រូវការរបស់អ្នក និងពេលខ្លះក៏អាចជួយចរចារតម្លៃឲ្យអ្នកបានដែរ។
សូមប្រយ័ត្នពេលខ្លះអ្នកជួលគឺជាអ្នកបង់កម្រៃជើងសារ។ បើទោះបីជាម្ចាស់ផ្ទះមួយចំនួនជាអ្នកបង់ថ្លៃ វាគឺជាការចាំបាច់ដែលអ្នកដឹងច្បាស់ថាតើនរណាជាអ្នកទទួលខុសត្រូវដើម្បីជៀសវាងជម្លោះ។
សូមណែនាំ នេះគឺជាភ្នាក់ងារអចលនទ្រព្យមួយចំនួនដែលមានកត់បញ្ជីច្រើនសម្រាប់វ៉េបសាយជួលផ្ទះ។
a. Century21
បើអ្នកចង់ស្វែងរកភ្នាក់ងារអចលនទ្រព្យបន្ថែមទៀតនៅជុំវិញពិភពលោក វិបសាយរបស់យើងខ្ញុំអាចជាជម្រើសល្អបំផុតក្នុងការចាប់ផ្តើម។
- កញ្ចប់ម៉ាស៊ីនរុករកភ្នាក់ងារអចលនទ្រព្យសាកល
អ្នកអាចស្វែងរកភ្នាក់ងារអចលនទ្រព្យតាមរយៈការបញ្ចូលឈ្មោះ ឬទីកន្លែងដែលអ្នកចង់ជួល
យើងផ្តល់ជូនព័ត៌មានទំនាក់ទំនងមានដូចជាលេខទូរស័ព្ទ អាសយដ្ឋាន និងវិបសាយដល់អ្នកដើម្បីទំនាក់ទំនងជាមួយនឹងភ្នាក់ងារ។
ក្រៅពីវិបសាយជួលផ្ទះ និងភ្នាក់ងារ អ្នកក៏អាចស្វែងរកកន្លែងស្នាក់នៅតាមរយៈវិធីដូចតទៅៈ
៣. វិបសាយផ្សាយដំណឹងខ្លីៗ
ក្រៅពីវេបសាយសម្រាប់ជួលផ្ទះ ម្ចាស់ផ្ទះ និងភ្នាក់ងារក៏ប្រកាសបញ្ជីនៅលើវិបសាយផ្សាយដំណឹងខ្លីៗដែរ។
khmer168 និង khmerbaba គឺជាវិបសាយប្រកាសដំណឹងខ្លីៗធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ យើងអាចស្វែងរក និងចំណាយលើអ្វីៗគ្រប់យ៉ាងនៅលើវិបសាយនេះ សូម្បីតែសេវាជួសជុល ឬការប្រកាសការងារ។

៤. កាសែតក្នុងស្រុក
ការជួលផ្សាយពានិជ្ជកម្មពីភ្នាក់ងារ ឬអាចរកឃើញមានម្ចាស់ផ្ទះនៅក្នុងផ្នែកផ្សព្វផ្សាយដំណឹងខ្លីៗនៅលើការសែតក្នុងស្រុក។ វាគឺជាជម្រើសល្អមួយសម្រាប់អ្នកពេលព្យាយាមស្វែងរកផ្ទះជួលនៅក្នុងប្រទេសកម្ពុជា។
a. Phnom Penh Post
b. Khmer Times
c. Camnews
d. Cambodia.org
e. thmeythmey
f. kbn.news
g. Fresh News
៥. ចូលមើលអ្នកជិតខាង
ធ្វើដំណើរនៅក្នុងតំបន់គោលដៅអ្នកជិតខាង និងសម្របខ្លួនទៅតាមបរិដ្ឋាន។ ម្ចាស់ផ្ទះមួយចំនួនដាក់សញ្ញា "ផ្ទះជួល" មានន័យថាគាត់មានផ្ទះសម្រាប់ដាក់ជួល។ បើអ្នកចាប់អារម្មណ៍ អាចទំនាក់ទំនងទៅម្ចាស់ផ្ទះ ឬភ្នាក់ងារដោយទាក់ទងតាមរយៈព័ត៌មាននៅក្នុងស្លាកសញ្ញា។
៦. ផ្សេងៗ
ជាទូទៅមនុស្សស្វែងរកផ្ទះជួលតាមបណ្តាញហ្វេសប៊ុក
ព័ត៌មានទាំងអស់ខាងលើអំពីវិបសាយទ្រព្យសម្បត្តិ និងភ្នាក់ងារអចលនទ្រព្យយើងមានប្រកាសសម្រាប់អ្នក។ សង្ឃឹមថាវាអាចជួយដល់អ្នកដើម្បីស្វែងរកផ្ទះដែលសក្តិសមសម្រាប់អ្នក។ តើអ្នកស្វែងរកផ្ទះជួលបច្ចុប្បន្នរបស់អ្នកបានដោយរបៀបណា? តើមានវិបសាយសម្រាប់ជួលផ្សេងទៀត ឬភ្នាក់ងារដែលយើងមិនបានរៀបរាប់ដែរឬទេ? សូមចែករំលែកគំនិតរបស់អ្នកនៅខាងក្រោម និងផ្លាស់ប្តូរព័ត៌មានជាមួយអ្នកផ្សេងទៀត!
កលើសពីនេះទៀត Rentpackage ផ្តល់នូវលក្ខណៈពិសេសដូចជាការចុះកិច្ចសន្យាតាមអ៊ិនធរណេតនិងការគ្រប់គ្រងអចលនទ្រព្យជួល។ធ្វើឱ្យអ្នកមានភាពងាយស្រួលជាងមុនក្នុងការបញ្ចប់ដំណើរការជួលទាំងអស់ពីការចុះបញ្ជីការចុះកិច្ចសន្យាគ្រប់គ្រងទ្រព្យសម្បត្តិដើម្បីផ្លាស់ប្តូរអ្នកជួល។មិនចាំបាច់ដំឡើងកម្មវិធីណាមួយទេ។.ចូលឥឡូវនេះសម្រាប់ការសាកល្បងឥតគិតថ្លៃ។មានផ្ទុកទិន្នន័យមិនពិតអំពីម្ចាស់ដីការជួលទិន្នន័យដែលផ្តល់ដោយប្រព័ន្ធរបស់យើង.មិនចាំបាច់វាយបញ្ចូល។ លក្ខណៈពិសេសបទពិសោធន៍ភ្លាមៗ។្នុងនាមជាម្ចាស់ផ្ទះ ជួបប្រទះការលំបាកក្នុងការគណនាថ្លៃជួលក្នុងកម្មវិធី Excel? តែងតែភ្លេចប្រមូលថ្លៃជួលផ្ទះ? ជួបការលំបាក់ក្នុងការកត់ត្រាការប្រើប្រាស់ផ្សេងៗ?
© 2025 All rights reserved